Acts 5

1មានបុរសម្នាក់ឈ្មោះអាណានាសនិងប្រពន្ធ​របស់​គាត់​ឈ្មោះ​សាភីរ៉ា​បាន​លក់ទ្រព្យសម្បត្ដិ​របស់​ខ្លួន 2ប៉ុន្ដែគាត់​បាន​លាក់មួយចំណែកនៃប្រាក់​លក់​ទ្រព្យនោះទុក​សម្រាប់​ខ្លួនឯង​ដោយ​មាន​ការដឹងឮ​ពី​ប្រពន្ធដែរហើយ​គាត់​បាន​យក​មួយ​ចំណែកទៀត​មក​ដាក់នៅទៀបជើង​របស់​ពួក​សាវក 3ពេលនោះលោក​ពេត្រុសនិយាយថា៖ ​«ឱ​អាណានាសអើយ! ​ហេតុអ្វីបានជា​អារក្ស​សាតាំង​នៅពេញ​ក្នុង​ចិត្ដ​របស់​អ្នក​ធ្វើ​ឲ្យ​អ្នក​កុហក​ព្រះ​វិញ្ញាណបរិសុទ្ធហើយ​លាក់​ប្រាក់​លក់​ដីមួយ​ចំណែក​ទុក​ដូច្នេះ? 4កាលអ្នកនៅ​មាន​ដី​នៅឡើយ​តើ​វា​មិន​មែន​ជា​របស់​អ្នក​ទេ? ​ក្រោយ​ពី​បាន​លក់ហើយ​តើ​ប្រាក់​មិន​ស្ថិត​នៅក្រោមសិទ្ធិអំណាចរបស់អ្នក​ទេ​ឬ? ​ហេតុអ្វី​បានជា​អ្នក​កើតគំនិតនេះនៅក្នុងចិត្ត​ដូច្នេះ? ​អ្នកមិន​បាន​កុហកមនុស្សទេ​គឺ​បាន​កុហក​ព្រះជាម្ចាស់​ទេតើ!» 5កាលលោក​អាណានាសពាក្យទាំងនេះហើយ​គាត់​ក៏ដួល​ដាច់ខ្យល់​ស្លាប់ទៅហើយអស់អ្នកដែល​បាន​​អំពី​ហេតុការណ៍​នេះ​ក៏​មានសេចក្ដីកោតខ្លាចជាខ្លាំង 6ពេលនោះពួក​យុវជន​ក៏​ក្រោកឡើងរុំ​សព​គាត់ហើយសែងយកទៅបញ្ចុះ 7ប្រហែលជាបីម៉ោងក្រោយមកប្រពន្ធ​របស់​លោក​អាណានាសក៏ចូលមកដែរ​ដោយ​មិនដឹង​អំពី​ហេតុការណ៍​ដែល​បាន​កើតឡើង​នោះ​ទេ 8លោកពេត្រុសក៏សួរនាងថា៖ ​«សូម​ប្រាប់ខ្ញុំមើល៍​តើ​អ្នក​លក់ដីបាន​ប្រាក់​ប៉ុណ្ណឹងមែន?» ​នាង​ឆ្លើយថា​«ចា៎ស! ​ប៉ុណ្ណឹងមែន»។ 9ពេលនោះលោក​ពេត្រុសក៏​និយាយ​ទៅនាង​ថា៖ ​«ហេតុអ្វី​បានជា​អ្នកព្រមព្រៀងគ្នាល្បងល​ព្រះ​វិញ្ញាណ​របស់​ព្រះអម្ចាស់ដូច្នេះ? ​មើល៍ជើង​របស់​ពួក​អ្នកដែលបញ្ចុះសពប្ដី​របស់​នាងនៅ​មាត់​ទ្វារហើយ​ពួកគេ​នឹង​សែងនាងយកទៅដែរ»។ 10ភ្លាមនោះនាង​ក៏​ដួលនៅទៀបជើង​របស់​លោក​ពេត្រុសហើយដាច់ខ្យល់​ស្លាប់​ទៅ។ ​ពេល​ពួក​យុវជនចូលមកហើយឃើញនាងស្លាប់ដូច្នេះ​ពួកគេ​ក៏សែង​នាង​យកទៅបញ្ចុះក្បែរប្ដី​របស់​នាង 11ក្រុមជំនុំទាំងមូលព្រមទាំងអស់អ្នកដែល​បាន​​អំពី​ហេតុការណ៍នេះមាន​សេចក្ដី​កោតខ្លាចជាខ្លាំង 12មានទីសំគាល់និងការអស្ចារ្យជាច្រើន​បាន​កើតឡីងនៅក្នុងចំណោមប្រជាជនតាមរយៈដៃ​របស់​ពួក​សាវកហើយ​ពួកគេ​ទាំងអស់គ្នាមានចិត្ដគំនិតតែមួយនៅក្នុងសាលាសំណាក់សាឡូម៉ូន 13រីឯអ្នក​ផ្សេងទៀតគ្មាន​អ្នកណា​ហ៊ានចូលរួមជាមួយពួកគេទេប៉ុន្ដែ​ទោះជា​យ៉ាងណា​ក្ដី​ប្រជាជនគោរពពួកគេ 14ហើយអស់​អ្នក​ដែល​បាន​ជឿព្រះអម្ចាស់ទាំងប្រុសទាំងស្រី​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់ 15ដូច្នេះហើយ​បានជា​មាន​គេ​សែង​ពួក​អ្នកជំងឺ​មក​ដាក់​នៅតាមផ្លូវហើយផ្ដេក​អ្នកជំងឺ​ទាំងនោះនៅលើគ្រែស្នែងនិងកន្ទេលដើម្បី​ពេល​លោក​ពេត្រុសដើរកាត់យ៉ាងហោចណាស់​ក៏​ស្រមោល​របស់​គាត់​បាំងលើអ្នកខ្លះ​ក្នុងចំណោម​ពួកគេ 16ហើយមនុស្សជាច្រើន​ដែលនៅក្នុង​ក្រុងទាំងឡាយជុំវិញ​ក្រុង​យេរូសាឡិម​បាន​នាំគ្នាមកដែរ​ដោយ​នាំយក​ពួក​អ្នកជំងឺនិង​អស់​អ្នក​ដែល​ត្រូវ​ពួក​វិញ្ញាណអាក្រក់ធ្វើទុក្ខ​មក​ជាមួយ​ហើយ​អ្នកទាំងនោះ​ក៏​ត្រូវ​បាន​ប្រោស​ឲ្យ​ជាទាំងអស់គ្នា 17រីឯសម្ដេចសង្ឃនិង​ពួក​អ្នក​ដែល​នៅ​ជាមួយដែលជា​ពួក​អ្នកខាង​គណៈ​សាឌូស៊ី​បាន​រួមគ្នា​ប្រឆាំង​ព្រោះ​ពួកគេ​ពេញ​ដោយ​សេចក្ដីច្រណែន 18ពួកគេបាន​ចាប់​ពួក​សាវកហើយយកទៅ​ឃុំ​ទុកនៅក្នុងគុកសាធារណៈ 19ប៉ុន្ដែនៅពេលយប់ទេវតា​របស់​ព្រះអម្ចាស់​បាន​បើកទ្វារគុក​ហើយ​នាំពួកគេចេញទាំងនិយាយថា 20«ចូរ​ទៅហើយឈរប្រកាស​ប្រាប់​ប្រជាជននៅក្នុង​ព្រះ​វិហារ​អំពី​អស់ទាំងព្រះបន្ទូល​នៃ​ជីវិតនេះចុះ»។ 21ពេល​ដូច្នេះ​ហើយ​ពួកគេ​ក៏ចូលទៅក្នុង​ព្រះ​វិហារពីព្រលឹមហើយ​ចាប់ផ្ដើម​បង្រៀន។ ​កាល​សម្ដេចសង្ឃនិង​ពួក​អ្នក​នៅ​ជាមួយ​បាន​មកដល់ហើយ​ពួកគេ​ក៏កោះហៅក្រុមប្រឹក្សាកំពូលរួមទាំងក្រុមប្រឹក្សារបស់ប្រជាជនអ៊ីស្រាអែលទាំងអស់​មក​និង​បាន​ចាត់​គេ​ឲ្យទៅគុក​ដើម្បី​នាំពួកសាវកមក 22ប៉ុន្ដែកាល​ពួក​ឆ្មាំព្រះវិហារ​បាន​ទៅ​ដល់គុក​ពួកគេ​មិន​បាន​ឃើញ​ពួក​សាវកនៅក្នុងនោះទេដូច្នេះ​ពួកគេ​ក៏ត្រលប់មករាយការណ៍វិញ 23ថា៖ ​«យើង​បាន​ឃើញគុកចាក់សោ​ជាប់​យ៉ាងមាំទាំង​មាន​អ្នកយាមឈរនៅ​មាត់​ទ្វារប៉ុន្ដែ​ពេល​យើង​បើក​ទ្វារ​ទៅ​នោះ​គ្មានឃើញ​អ្នកណា​ម្នាក់​នៅក្នុង​នោះ​សោះ»។ 24ពេលប្រធានឆ្មាំ​ព្រះ​វិហារនិង​ពួក​សម្ដេចសង្ឃដូច្នោះ​ពួកគេ​គិតមិនយល់ទាល់តែសោះចំពោះហេតុការណ៍ដែល​បាន​កើតឡើង​ដល់​ពួក​សាវក 25ពេលនោះមានម្នាក់​បាន​មករាយការណ៍ប្រាប់ពួកគេថា៖ ​«មើល៍​ពួក​មនុស្សដែល​ពួក​លោក​បាន​ចាប់​ដាក់គុក​នោះ​ឥឡូវនេះ​ពួកគេ​កំពុង​ឈរបង្រៀនប្រជាជននៅក្នុង​ព្រះ​វិហារ​ឯ​ណោះ!» 26ដូច្នេះប្រធាន​ឆ្មាំ​ព្រះវិហារនិង​ពួក​ឆ្មាំព្រះវិហារ​បាន​ចេញទៅនាំពួកសាវកមកដោយគ្មាន​អំពើ​ហិង្សាទេព្រោះ​ពួកគេ​ខ្លាចប្រជាជនគប់​ពួកគេ​នឹងដុំថ្ម 27ពេលពួកគេ​នាំ​ពួកសាវក​មក​ដល់​ហើយ​ពួកគេ​ក៏ដាក់អ្នកទាំងនោះនៅមុខក្រុមប្រឹក្សាកំពូលហើយសម្ដេចសង្ឃក៏សួរពួកគេ 28ថា៖ ​«យើង​បាន​ចេញបញ្ជាយ៉ាងម៉ឺងម៉ាត់មិន​ឲ្យ​អ្នករាល់គ្នាបង្រៀនដោយនូវឈ្មោះ​របស់​អ្នក​នោះទេប៉ុន្ដែមើល៍​អ្នករាល់គ្នា​បាន​បង្រៀនពេញ​ក្រុង​យេរូសាឡិមហើយមានបំណងយកឈាមបុរសនេះមក​ទម្លាក់​លើយើង​ទៀត​ផង»។ 29ពេលនោះលោក​ពេត្រុសនិង​ពួក​សាវក​បាន​ឆ្លើយថា៖ ​«យើង​ត្រូវស្ដាប់បង្គាប់​តាម​ព្រះជាម្ចាស់ជាជាង​ស្ដាប់តាម​មនុស្ស 30ព្រះនៃដូនតា​របស់​យើង​បាន​ប្រោស​ព្រះ​យេស៊ូដែល​ពួក​លោក​បាន​សម្លាប់​ដោយ​ព្យួរ​នៅ​លើឈើឆ្កាង​ឲ្យ​រស់​ឡើង​វិញ 31ព្រះយេស៊ូនេះហើយដែលព្រះជាម្ចាស់បាន​លើក​តម្កើង​ឲ្យ​នៅ​ខាង​ស្ដាំព្រះអង្គ​ធ្វើជា​ព្រះអម្ចាស់និង​ជា​ព្រះអង្គ​សង្គ្រោះដើម្បីប្រទានការប្រែចិត្ដព្រមទាំងការលើកលែងទោសបាប​ដល់​ជនជាតិ​អ៊ីស្រាអែល 32រីឯយើងជាសាក្សី​អំពី​ហេតុការណ៍នេះហើយ​ព្រះ​វិញ្ញាណបរិសុទ្ធដែលព្រះជាម្ចាស់​បាន​ប្រទាន​ដល់​ពួក​អ្នកដែលស្ដាប់បង្គាប់​តាម​ព្រះអង្គ​ក៏​ជា​សាក្សី​ដែរ»។ 33ពេលពួកគេដូច្នេះក៏ខឹងជាខ្លាំងហើយចង់សម្លាប់ពួកសាវកចោល 34ប៉ុន្ដែមាន​អ្នកខាង​គណៈ​ផារិស៊ីម្នាក់ឈ្មោះកាម៉ាលាល​ជា​គ្រូវិន័យ​និង​ជាអ្នកដែល​ប្រជាជនគ្រប់គ្នាគោរព​គាត់​បាន​ងើប​ឈរ​ឡើង​នៅក្នុងក្រុមប្រឹក្សាកំពូលនោះ​ហើយ​បាន​បង្គាប់​គេ​ឲ្យ​យកពួក​សាវក​ទាំងនោះទៅខាងក្រៅបន្ដិចសិន 35បន្ទាប់មកគាត់​ក៏និយាយទៅពួកគេថា៖ ​«បងប្អូនអ៊ីស្រាអែលអើយ! ​ចូរ​ប្រយ័ត្នខ្លួនពីការដែល​បងប្អូន​ប៉ុនប៉ងធ្វើ​ចំពោះ​អ្នកទាំងនេះ 36ដ្បិតពេលថ្មីៗកន្លងមកនេះ​មាន​ម្នាក់​ឈ្មោះ​ធើដាស​បាន​អះអាង​ធ្វើ​ជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់​ហើយ​មនុស្ស​មួយ​ក្រុម​ដែលមានគ្នា​ប្រហែលបួនរយនាក់​បាន​ចូលរួមជាមួយអ្នកនោះ​ប៉ុន្ដែ​អ្នកនោះ​ក៏​ត្រូវ​គេ​សម្លាប់ហើយ​ពួក​អ្នកទាំងឡាយ​ដែល​ដើរតាមគាត់​បាន​ខ្ចាត់ខ្ចាយអស់ 37បន្ទាប់ពីម្នាក់​នោះ​មក​មាន​ម្នាក់​ទៀត​ឈ្មោះ​យូដាស​ជា​អ្នក​ស្រុក​កាលីឡេ​បាន​ក្រោកឡើងបះបោរនៅគ្រា​ធ្វើ​ជំរឿនប្រជាជន​គាត់​បានអូសទាញមនុស្ស​មួយ​ចំនួន​ឲ្យ​ដើរតាមគាត់។ ​អ្នក​នេះ​ក៏​វិនាស​ដែរ​ហើយពួកអ្នកដែលដើរតាមគាត់ទាំងឡាយក៏ខ្ចាត់ខ្ចាយ​អស់​ដែរ 38ដូច្នេះក្នុង​ករណីនេះ​ខ្ញុំ​សូម​ប្រាប់អ្នករាល់គ្នា​ថា​ចូរ​នៅ​ឲ្យ​ឆ្ងាយពីមនុស្សទាំងនេះហើយបណ្ដោយតាមពួកគេ​ចុះ​ព្រោះបើគម្រោងការសកម្មភាពនេះជារបស់មនុស្ស​នោះ​នឹង​ត្រូវ​វិនាសមិនខាន 39ផ្ទុយទៅវិញបើ​ការ​នេះ​មកពីព្រះជាម្ចាស់​នោះ​អ្នករាល់គ្នា​មិនអាចធ្វើ​ឲ្យ​ពួកគេវិនាសបានឡើយមិនត្រឹមតែប៉ុណ្ណោះ​អ្នករាល់គ្នា​នឹង​ក្លាយជា​អ្នក​តតាំង​នឹង​ព្រះជាម្ចាស់ទៀតផង»។ ​ពួកគេ​ក៏យល់ព្រមតាម​សំដី​របស់​គាត់ 40បន្ទាប់មកពួកគេ​ក៏​ហៅ​ពួក​សាវក​ឲ្យ​ចូលមក​វិញ​និង​បាន​វាយ​អ្នកទាំងនោះ​ទាំង​ហាមមិន​ឲ្យ​ប្រកាសដោយនូវ​ព្រះ​នាម​របស់​ព្រះ​យេស៊ូ​ទៀត​ឡើយរួច​ពួកគេ​ក៏ដោះលែង​ពួក​សាវក។ 41ពេលនោះពួក​សាវក​បាន​ចេញពី​អង្គ​ប្រជុំរបស់ក្រុមប្រឹក្សាកំពូល​ទាំង​អរសប្បាយ​ចំពោះ​ការដែល​ត្រូវ​បាន​គេ​រាប់ថា​ជា​អ្នក​ស័ក្ដិសមទទួល​សេចក្ដី​ដំណៀលដោយព្រោះព្រះនាម​របស់​ព្រះអង្គ 42ហើយជា​រៀងរាល់ថ្ងៃ​ពួក​សាវក​បាន​បន្ដ​បង្រៀនព្រមទាំងប្រកាសដំណឹងល្អ​អំពី​ព្រះ​យេស៊ូ​ជា​ព្រះ​គ្រិស្ដឥតឈប់ឈរ​ទាំង​នៅក្នុង​ព្រះ​វិហារនិងនៅតាមផ្ទះ
Copyright information for KhmKCB